នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥, ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត the nation ជាដើម បានចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជានិងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក»។
ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។
នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។


























