Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយគាំទ្រយោធិន និងប្រជាជនភៀសខ្លួនពីសង្គ្រាមកម្ពុជា-ថៃ

ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានបណ្តាលឱ្យយោធា និងប្រជាពលរដ្ឋជាច្រើនរងគ្រោះ ដោយមានអ្នកពលីជីវិត របួស ឬពិការ ព្រមទាំងប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួនពីតំបន់ជម្លោះ ធ្វើឱ្យជីវភាពរបស់ពួកគេធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្ទាន់ដើម្បីគាំទ្រ​ដល់​យោធិន និងក្រុមគ្រួសាររបស់ពួកគេ។

តាមរយៈបណ្តាញសង្គម សម្តេចធិបតី​បានដាក់ចេញនូវគោលនយោបាយ​ដូច​ខាងក្រោម ៖

១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ ៖
. រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។
. សម្តេចនាយករដ្ឋមន្រ្តីបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។
. ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។

២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក ៖
. រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។
. ដើម្បីចលនាការចូលរួមបន្ថែម សម្តេចនាយករដ្ឋមន្រ្តីអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕

អត្ថបទពាក់ព័ន្ធ