Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ថ្ងៃនេះកម្ពុជានឹងដឹកនាំអង្គទូត និងអ្នកពាក់ព័ន្ធទៅឃ្លាំមើលទាំងទីតាំង និងសភាពការណ៍ជាក់ស្តែងទៅលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ដើម្បីបង្ហាញពីឆន្ទះយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំនៃក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្តាអង្គទូត បណ្តាអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា និងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំង និងសភាពការណ៍ជាក់ស្តែងទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការគោរព អនុវត្តលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងការរួមរស់នៅជាមួយគ្នា ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការដោះស្រាយដោយយុត្តិធម៌ យូរអង្វែងចំពោះស្ថានការណ៍។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់បន្ថែមដែរថា តាមរយៈការបង្ហាញសុឆន្ទះក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃនេះដែរ ក្នុងនោះក៏មានការបង្ហាញចំណាប់អារម្មណ៍គាំទ្រ និងទទួលស្គាល់សុឆន្ទះរបស់កម្ពុជាយ៉ាងខ្លាំងពីសំណាក់ អនុព័ន្ធយោធារបស់បណ្តាប្រទេសជាសមាជិកអាស៊ាននិងបណ្តាប្រទេសមហាអំណាចមួយចំនួនដែលមានចំនួនសរុប១៣ប្រទេស។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងផងដែរថា កងទ័ពកម្ពុជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះតាមរយៈច្បាប់អន្តរជាតិនិងដោះស្រាយតាមសន្តិវិធី។ កម្ពុជាចង់បានព្រំដែនមួយជាមួយប្រទេសជិតខាងទាំងអស់ដែលជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍៕

អត្ថបទពាក់ព័ន្ធ