គ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសរបស់ថៃបានវាយប្រហារគោលដៅទៅលើផ្ទះប្រជាពលរដ្ឋនាថ្មីៗមកនេះត្រូវបានខាងអង្គការស៊ីម៉ាក់ប្រមូលយកទៅទុកដាក់ដើម្បីចៀសវាងបង្កគ្រោះថ្នាកដល់ប្រជាពលរដ្ឋ។
លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនបានឱ្យថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងអង្គភាពសុីម៉ាក់ឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់។ នេះជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ។
សូមបញ្ជាក់ថា គ្រាប់បែកប្រភេទMK-84នេះ ក៏កម្រប្រេីប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន។



























