តាមរយៈសេចក្តីប្រកាសនៅមុននេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ ខណៈកងកម្លាំងកម្ពុជាជិត២០រូបទៀតមិនទាន់បានដោះលែងនៅឡើយ។
តាមរយៈសេចក្តីប្រកាសនោះ កម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

គួរជម្រាបជូនថា កងទ័ពកម្ពុជាទាងពីរ ត្រូវបានភាគីថៃបញ្ជូនមកកាន់កម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យនៅវេលាម៉ោង១១:០០នាទី។
កងទ័ពទាំនោះមាន ១-អនុសេនីយត្រី អាង អឿង អាយុ ៣៧ធ្នាំ និង២-ពលបាលឯក ម៉ក រិទ្ធី អាយុ ៥៣ឆ្នាំ៕


























