Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ បញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិច របស់ប្រាសាទតាព្រហ្មជាស្ថាពរ

Published

on

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ នេះ។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា
រយៈពេល៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ជាស្ថាពរ។ នៅមុនពេលជួសជុល ទីតាំងនេះមានបញ្ហាប្រឈមនិងការខូចខាតធ្ងន់ធ្ងរ ដូចជាថ្មបានហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង ដំបូល ធ្នឹម ដែលទាមទារឱ្យធ្វើការជួសជុលពង្រឹងជាបន្ទាន់ ទៅតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

ការជួសជុល តម្រូវឱ្យរុះរើថ្មមួយចំនួនដែលហែកក្រផកមិនមានលំនឹងចេញ រួចហើយត្រូវរៀបបញ្ចូលទៅទីតាំងដើមឡើងវិញ។ ចំណែកឯថ្មដែលរលុះធ្លាក់មួយចំនួន ក៏ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញ។ ផ្នែកខ្លះត្រូវបានប្រើប្រាស់ថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធជំនួសថ្មចាស់។

ក្រុមអ្នកជំនាញរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ពន្ធរោងទងទី៣នេះ ទាំងសំណង់ប្រាសាទ និងភ្ញៀវទេសចរ នឹងលែងមានបញ្ហាប្រឈមនិងគ្រោះថ្នាក់ទៀតហើយ គឺមានតែធ្វើឱ្យរោងទងទី៣ កាន់តែមានភាពសោភ័ណភាព និងទាក់ទាញបន្ថែមទៀតនៅក្នុងប្រាសាទតាព្រហ្ម៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ