Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដូណាល់ ត្រាំ ចាត់ទុកនាយករដ្ឋមន្រ្តីកម្ពុជា ជាថ្នាក់ដឹកនាំឆ្នើម ដែលផ្តល់​តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព

ក្នុងសារឆ្លើយតបមក​កាន់នាយករដ្ឋមន្រ្តី​កម្ពុជា ដែលត្រូវ​បានផ្សព្វផ្សាយ​កាលពីព្រលប់ថ្ងៃទី២៧ សីហា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ជេ. ត្រាំ បានថ្លែងអំណគុណ​ដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើ​រូបលោក​សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ហើយថា សម្តេចធិបតី គឺជា ជាថ្នាក់ដឹកនាំឆ្នើម ដែលផ្តល់​តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។

ក្នុងលិខិតនោះ បានសរសេរថា “ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប”។

“ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព។ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់”។

“ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ”៕

អត្ថបទពាក់ព័ន្ធ