ភ្នំពេញ — យោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA) បានឱ្យដឹងថា នៅចុងសប្តាហ៍នេះ លោក Marcos Jr ប្រធានាធិបតីប្រទេសហ្វីលីពីន នឹងមកទីក្រុងភ្នំពេញដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ខែកញ្ញា។
ព័ត៌មានលម្អិតនៃរបៀបវារៈរបស់លោកប្រធានាធិបតី រួមទាំងកិច្ចប្រជុំទ្វេភាគីនៅរាជធានីភ្នំពេញ នឹងត្រូវប្រកាសនៅថ្ងៃខាងមុខ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលចំណងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ហ្វីលីពីនបានឈានដល់កម្រិតខ្ពស់ថ្មី។ រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងចាត់វិធានការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ច ហើយដំណើរទស្សនកិច្ចរបស់ Marcos Jr ត្រូវបានគេរំពឹងថានឹងបង្កើតព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។
កម្ពុជា និងហ្វ៊ីលីពីន បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៥៧។ កាលពីខែកុម្ភៈកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វ៊ីលីពីន។ ហើយសម្តេច ក៏បានជួបដាច់ដោយឡែកជាមួយប្រធានាធិបតី ម៉ាកកូស ផងដែរ នៅទីក្រុង ម៉ែលបន (Melbourne) ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានលើកទី ៥០ នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ ២០២៤៕
