Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាវាទេសចរណ៍យក្សមួយគ្រឿង ដឹកភ្ញៀវទេសចរជាង ៨០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរទេសចរណ៍ បានចូលរួមសហការជាមួយអាជ្ញាធរ និងវិស័យឯកជន បានទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ VIKING VENUS សញ្ជាតិ NORWAY ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

នាវាទេសចរណ៍ VIKING VENUS មានបណ្ដោយប្រវែង២២៨.៣០ម៉ែត្រ និងទទឹងប្រវែង២៨.៨០ម៉ែត្រ ជម្រៅ៦.៦៥ម៉ែត្រ បានដឹកភ្ញៀវទេសចរសរុប ៨០៨នាក់ ស្រី ៤២៣នាក់ មាន២០សញ្ជាតិ នាវិកចំនួន ៤៦៣នាក់ ស្រី១១០នាក់ មាន ៤០សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជនជាតិអាមេរិក ៦៧១នាក់ កាណាដា ៥៨នាក់។

ចំពោះគោលដៅភ្ញៀវទេសចរ នឹងទៅទស្សនាមានរមណីយដ្ឋានឆ្នេរក្នុងក្រុងព្រះសិហនុ វត្តអារាម និងផ្សារលើជាដើម។ នៅវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នឹងចេញដំណើរបន្តទៅប្រទេសថៃ៕

អត្ថបទពាក់ព័ន្ធ