Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ម៉ោងជិត១១យប់មិញ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បើក​កិច្ច​ប្រជុំ ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​ពិសេសរវាង​មេទ័ពកម្ពុជា និងថៃ ថ្ងៃនេះ

នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចុះសម្រេចឯកភាពលើសេចក្តីប្រកាសរួម សម្រាប់កិច្ចប្រជុំពិសេសលើកទី៣ របស់ GBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ (២៧ ធ្នូ ២០២៥)។ កិច្ចប្រជុំបឋមនេះ ដឹកនាំដោយសហប្រធានពីកម្ពុជា និងថៃ ហើយមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន​ឱ្យដឹងថា នៅវេលាម៉ោង ២២:៥០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ សហប្រធានកិច្ចប្រជុំ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និង នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ បាន​បើក​កិច្ច​ប្រជុំ ដោយសម្រេចឯកភាពគ្នាលើខ្លឹមសារ នៃសេចក្តីព្រាង សេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។

បើតាមអ្នកនាំពាក្យ​ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ៕

អត្ថបទចាប់អារម្មណ៍ច្រើន