Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥! កម្ពុជា ទទួលអ្នកដំណើរផ្លូវអាកាសជិត ៧លាននាក់

Published

on

ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចេញ-ចូល ជិត៧លាននាក់ មានការកើនឡើង១២% បើធៀបទៅនឹងរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ (រយៈពេល១២ខែ) អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ/តេជោ-សៀមរាបអង្គរ-ព្រះសីហនុ / PNH|KTI – SAI – KOS) មាន៖

* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៦ម៉ឺនជើង (៦៤,៨២១ជើង) មានការកើនឡើង១១% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៧លាននាក់ (៦,៩៨៨,២៥៩នាក់) មានការកើនឡើង១២% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៩ម៉ឺនតោន (៩៣,៨៨៩តោន) មានការកើនឡើង២១% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាល ខែមករា ឆ្នាំ២០២៦ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ (តេជោ – សៀមរាបអង្គរ – ព្រះសីហនុ/ KTI – SAI – KOS) មានជើងហោះហើរ (ទ្វេទិស) ជាមធ្យម/ក្នុង១សប្តាហ៍៖

* អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៨៤៨ ជើង/ សប្តាហ៍ (ទ្វេទិស)
* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ៣៦៦ ជើង/ សប្តាហ៍ (ទ្វេទិស)
* អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥៤ ជើង/ សប្តាហ៍ (ទ្វេទិស)។ សរុបជើងហោះហើរ ចេញ-ចូល (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួន១,២៧២ ជើង/សប្តាហ៍។
* ក្នុងនោះ ក៏រាប់បញ្ជូលអាកាសយានដ្ឋានតារាសាគរ ចំនួន៤ជើង/ សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក រវាង KTI ⇄ DSY។
* កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៦ក្រុមហ៊ុន (ជាតិ៤ និងអន្តរជាតិ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។

ក្នុងចំណោម១៧ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់អាស៊ាន ពោលគឺប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕

ប្រភព៖ Fresh News

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ