Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

បារាយណ៍នាគព័ន្ធ ជាឋានសួគ៌គយគន់ថ្ងៃលិចដ៏ត្រកាល

បច្ចុប្បន្ន បារាយណ៍នាគព័ន្ធ កំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ក្នុងការមកទស្សនាសម្រស់ថ្ងៃរះ និងថ្ងៃលិច។ នៅពេលសូរិយារៀបអស្តង្គត ពន្លឺពណ៌មាសក្រហមឆ្អៅបានជះចាំងប៉ប្រះផ្ទៃទឹកបារាយណ៍ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត ដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនាឥតជិនណាយ។

បារាយណ៍ជយតដាក (បារាយណ៍ខាងជើង) ត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ទោះបីជាមានអាយុកាលជិតមួយសតវត្សរ៍ទៅហើយក្តី ប៉ុន្តែបារាយណ៍ដែលមានបណ្តោយ ៣,៦០០ ម៉ែត្រ និងទទឹង ៩៣០ ម៉ែត្រនេះ នៅតែរក្សាបាននូវភាពអស្ចារ្យរបស់ខ្លួន។

បច្ចុប្បន្ន បារាយណ៍ប្រវត្តិសាស្ត្រនេះមិនត្រឹមតែជាតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្រទាប់ទឹកក្រោមដី ក៏ដូចជាជួយទ្រទ្រង់ដល់ប្រព័ន្ធទឹកក្នុងតំបន់អង្គរធំ ប្រាសាទនាគព័ន្ធ និងប្រាសាទព្រះខ័នផងដែរ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...