ក្រសួងមហាផ្ទៃប្រកាសវិធានការក្ដៅ ៖ មន្ត្រីណាស្រវឹងបើកបរបង្កគ្រោះថ្នាក់ ឬបង្កជម្លោះ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ
Bokor News
ភ្នំពេញ — ក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ដ៏តឹងរ៉ឹងបំផុត ដោយព្រមានបណ្ដេញមន្ត្រីចេញពីក្របខ័ណ្ឌភ្លាមៗ ចំពោះបុគ្គលទាំងឡាយណាដែលសេពគ្រឿងស្រវឹង រួចបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កទំនាស់អសីលធម៌នៅតាមទីសាធារណៈ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះថា ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយកំណត់ថា មន្ត្រីចំណុះឱ្យក្រសួងមហាផ្ទៃទាំងអស់ រួមមាន មន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដោយប្រសិនបើពិនិត្យឃើញថា បានបើកបរក្នុងស្ថានភាពស្រវឹងរហូតបង្កគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ គឺមិនត្រឹមតែត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមានប៉ុណ្ណោះទេ ប៉ុន្តែអង្គភាពនឹងចាត់វិធានការរដ្ឋបាលកម្រិតធ្ងន់ ដោយបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋតែម្ដង។
អ្នកនាំពាក្យរងរូបនេះបានសង្កត់ធ្ងន់ថា វិធានការក្ដៅនេះមិនកំណត់ត្រឹមតែករណីគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ ក្នុងករណីមន្ត្រីរូបណាផឹកគ្រឿងស្រវឹង ហើយទៅបង្កជម្លោះ រករឿងអ្នកដទៃ ឬប្រព្រឹត្តសកម្មភាពអសីលធម៌ និងប្រើហិង្សាលើជនស៊ីវិលនៅតាមទីសាធារណៈ ក៏នឹងត្រូវអនុវត្តវិន័យបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នា ដោយគ្មានការយោគយល់ឡើយ។
ការដាក់ចេញវិធានការនេះ ធ្វើឡើងដើម្បីលុបបំបាត់ភាពអសកម្ម និងទប់ស្កាត់ចរិតកាងរបស់មន្ត្រីខិលខូចមួយចំនួន ដែលតែងតែអាងតួនាទីបុណ្យស័ក្តិ ធ្វើព្យុះធ្វើភ្លៀង និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំង និងស្ថាប័នរដ្ឋទាំងមូល។ ហើយក៏ស្របពេលដែលអាជ្ញាធរត្រៀមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ខាងមុខនេះ៕