យុវជនគួរត្រៀមខ្លួន! របាយការណ៍ថ្មីបង្ហាញពី «ជំនាញត្រូវប៉ាន់បំផុត» នៅកម្ពុជា ចាប់ពីពេលនេះដល់ ១០ឆ្នាំខាងមុខ
Bokor News
🎧 ស្ដាប់ជាសំឡេង
0:00
0:00
ក្នុងនោះសម្រាប់រយៈពេលខ្លីពី ០ ដល់៣ឆ្នាំ តម្រូវការជំនាញត្រូវបានរំពឹងថា នឹងផ្តោតសំខាន់លើជំនាញកម្រិតខ្ពស់ និងមធ្យម រួមមាន គណនេយ្យ និងពន្ធដារ ការគ្រប់គ្រង និងរដ្ឋបាល ស្ថាបត្យកម្ម និងការរៀបចំទីក្រុង បច្ចេកវិទ្យាការពារបរិស្ថាន កម្មវិធីកុំព្យូទ័រ និងកម្មវិធីទូរស័ព្ទ ច្បាប់ ការកែច្នៃអាហារ វាយនភណ្ឌ ព្រមទាំងផលិតកម្មដំណាំ និងសត្វ។
សម្រាប់រយៈពេលមធ្យមពី ៣ ដល់៥ឆ្នាំ តម្រូវការទីផ្សារការងារត្រូវបានព្យាករថា នឹងផ្លាស់ប្តូរឆ្ពោះទៅរកជំនាញដែលតម្រង់ទិសឧស្សាហកម្ម និងបច្ចេកវិទ្យាកាន់តែច្រើន។ ជំនាញដែលមានសក្តានុពលរួមមាន បញ្ញាសិប្បនិម្មិត អេឡិចត្រូនិក និងស្វ័យប្រវត្តិកម្ម ការរចនា និងគ្រប់គ្រងមូលដ្ឋានទិន្នន័យ និងបណ្តាញ មេកានិក និងជាងលោហៈ អគ្គិសនី និងថាមពល បច្ចេកវិទ្យាវិនិច្ឆ័យរកកំហុស និងសុវត្ថិភាពការងារ។
ចំណែករយៈពេលវែងពី ៥ ដល់១០ឆ្នាំ ក្រសួងបានបង្ហាញថា តម្រូវការខ្ពស់នឹងផ្តោតលើជំនាញកម្រិតខ្ពស់ដែលពាក់ព័ន្ធនឹងឧស្សាហកម្មយុទ្ធសាស្ត្រ ដូចជា ការគ្រប់គ្រងសំណល់ វិស្វកម្មគីមី វិស្វកម្មមេកានិក បច្ចេកវិទ្យាមន្ទីរពិសោធន៍ បច្ចេកវិទ្យាការពារបរិស្ថាន និងស្វ័យប្រវត្តិកម្ម៕