ចំណុចសំខាន់ៗនៃមុខងារនេះ
- ការទាញយក និងចងចាំទិន្នន័យ៖ Computer History នឹងកត់ត្រាសកម្មភាពដូចជា ការចុច (Clicks) ការវាយអត្ថបទ (Typing) និងការផ្លាស់ប្តូរកម្មវិធី/គេហទំព័រ រួចរៀបចំវាជាសង្ខេបប្រចាំថ្ងៃ។ វាជួយឱ្យអ្នកប្រើប្រាស់អាចសួរនាំពីការងារដែលបានធ្វើមុនៗ ឬស្វែងរកឯកសារបានយ៉ាងងាយស្រួល។
- សុវត្ថិភាព និងឯកជនភាព៖ មុខងារនេះ មិនបានបើកដោយស្វ័យប្រវត្តិទេ (Disabled by default)។ អ្នកប្រើប្រាស់ត្រូវចូលទៅបើកដោយផ្ទាល់នៅក្នុង Settings > Integrations > Computer History។ លើសពីនេះ វាដើរតួជំនួសមុខងារ Chronicle មុន ដោយកត់ត្រាតែព្រឹត្តិការណ៍សកម្មភាពប៉ុណ្ណោះ ដោយមិនបានថតរូបអេក្រង់ (Screenshots) ឬសំឡេងនោះទេ។
- ការរក្សាទុកទិន្នន័យ៖ ឯកសារចងចាំបណ្តោះអាសន្ននឹងត្រូវរក្សាទុកក្នុងរយៈពេល ៤៨ ម៉ោង ខណៈព័ត៌មានផ្សេងទៀតនឹងរក្សាទុករហូតដល់អ្នកប្រើប្រាស់លុបវាចោលដោយផ្ទាល់។
អ្នកដែលអាចប្រើប្រាស់បាន៖ បច្ចុប្បន្ន មុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកជាវកញ្ចប់ ChatGPT Pro, Business, និង Enterprise នៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសភាគច្រើនលើពិភពលោក ហើយនឹងពង្រីកទៅកាន់តំបន់អឺរ៉ុប (EEA, UK, Switzerland) នាពេលខាងមុខ។
យ៉ាងណាមិញ OpenAI ក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នផងដែរ ដោយសារទិន្នន័យដែលបានកត់ត្រាមិនត្រូវបានគគ្របដណ្តប់ដោយការអ៊ិនគ្រីប (Encryption) នោះទេ ដែលអាចធ្វើឱ្យកម្មវិធីផ្សេងទៀតនៅក្នុង Mac មានលទ្ធភាពចូលប្រើប្រាស់បាន៕
