សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបពីគម្រោងសហការជាមួយកូនស្រីលោក កឹម សុខា ដើម្បីឧត្តមប្រយោជន៍ជាតិ
Bokor News
🎧 ស្ដាប់ជាសម្លេង
0:00
0:00
ផ្អែកតាមការបញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីបានរំលេចរូបថតនៃជំនួបដ៏កម្រនេះ ជាមួយសារយ៉ាងខ្លីថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា មានកិច្ចការមួយចំនួនដែលភាគីទាំងពីរអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ ជាពិសេសនៅលើឆាកអន្តរជាតិ។
ពាក់ព័ន្ធនឹងបរិយាកាសនយោបាយប្រែប្រួលនេះ លោកបណ្ឌិត មាស នី អ្នកវិភាគ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានអបអរសាទរ និងវាយតម្លៃថា ការជួបរវាងអ្នកនយោបាយជំនាន់ថ្មីទាំងពីររូបនេះ គឺជាផ្នែកមួយនៃការរៀបចំដំណាក់កាលឆ្ពោះទៅរកការផ្សះផ្សាជាតិ និងជាសញ្ញាវិជ្ជមានដ៏សំខាន់សម្រាប់សង្គម។
គួរបញ្ជាក់ផងដែរថា ជំនួបកម្ររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងអ្នកនាង កឹម មនោវិទ្យា នាពេលនេះ បានកើតឡើងបន្ទាប់ពីព្រះមហាក្សត្របានប្រោសប្រទានលើកលែងទោសដល់លោក កឹម សុខា ដែលកាលពីមុនត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស៕
