ស្តុកហ៊ុលម៍ – រាជរដ្ឋាភិបាលស៊ុយអែតបានប្រកាសផ្អាកការលក់យន្តហោះចម្បាំងប្រភេទ JAS 39 Gripen ចំនួន ១២ គ្រឿងទៅឲ្យប្រទេសថៃ បន្ទាប់ពីប្រទេសនេះបានប្រើយន្តហោះនោះក្នុងការទម្លាក់គ្រាប់បែកលើដែនកម្ពុជានៅពេលថ្មីៗនេះ ក្នុងជម្លោះព្រំដែនដែលកំពុងតែរីករាលដាល។
បើតាមគេហទំព័រព័ត៌មានការពារជាតិ Breaking Defense បានរាយការណ៍ថា ការប្រើប្រាស់យន្តហោះ Gripen ដើម្បីវាយប្រហារនេះ គឺជាលើកដំបូងបង្អស់ក្នុងរយៈពេលជិត ៤០ ឆ្នាំ ដែលយន្តហោះត្រូវបានប្រើក្នុងស្ថានភាពប្រយុទ្ធពិតប្រាកដ ដោយផ្ទុយពីលក្ខខណ្ឌប្រើប្រាស់ដើមដែលបានកំណត់ដោយស៊ុយអែត។
យន្តហោះ Gripen ត្រូវបានចែកចាយដោយក្រុមហ៊ុន Saab និងត្រូវបានដាក់លក្ខខណ្ឌប្រើប្រាស់សម្រាប់តែគោលបំណងហ្វឹកហ្វឺន និងការការពារដែនអាកាស។ ការប្រើប្រាស់ដើម្បីវាយប្រហារលើប្រទេសជាប់ព្រំដែន ដូចជាកម្ពុជានេះ ត្រូវបានស៊ុយអែតបិទបង្ខាំងដោយផ្ទាល់។
លោកស្រី Maria Malmer Stenergard រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានថ្លែងថា៖
“ស៊ុយអែតមិនអាចអនុញ្ញាតឲ្យមានការបំពានលើលក្ខខណ្ឌប្រើប្រាស់អាវុធចម្បាំងបានទេ។ ដូច្នេះ ពេលនេះការលក់ Gripen បន្ថែមទៅប្រទេសថៃ ត្រូវបានផ្អាកចោលជាដាច់ខាត។”
ក្នុងខណៈពេលដូចគ្នា សហរដ្ឋអាមេរិកមិនទាន់ចេញប្រតិកម្មផ្លូវការណាមួយទេ ទោះបីជាបានមានការប្រើប្រាស់យន្តហោះ F-16 របស់ខ្លួន ដោយថៃ ដើម្បីវាយប្រហារលើកម្ពុជាដូចគ្នាក៏ដោយ។ ទន្ទឹមនឹងនេះ ប្រទេសថៃក៏កំពុងរៀបចំទិញយន្តហោះ F-35 ចំនួន ៨ គ្រឿងបន្ថែមពីសហរដ្ឋអាមេរិកផងដែរ។
បើតាមការបង្ហាញពីឯកសារមុនៗ សហរដ្ឋអាមេរិកធ្លាប់ព្រមានថា ប្រសិនបើរកឃើញថាថៃប្រើប្រាស់យន្តហោះ F-16 ដោយរំលោភលក្ខខណ្ឌ ត្រូវតែជួបនឹងវិធានការរឹងប៉ឹងផងដែរ។
ជម្រាបជាតិរវាងកម្ពុជា និងថៃ កើតឡើងនៅចន្លោះថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានការបាញ់គ្នាពេញខ្សែព្រំ។ កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់មួយ បានចូលជាធរមាននៅយប់ថ្ងៃទី ២៨ ក្រោមការចំរូងជំនួយពីសហរដ្ឋអាមេរិក និងការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី៕
