Connect with us

ពិភពលោក

អាជ្ញាធររដ្ឋ Odisha បិទសាលារៀន និងជម្លៀសអ្នកទេសចរ ដោយសារព្យុះស៊ីក្លូន Dana

Published

on

អាជ្ញាធរនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កំពុងត្រៀមខ្លួនប្រយុទ្ធនឹងព្យុះស៊ីក្លូន Dana ដែលរំពឹងថានឹងវាយប្រហារនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

ការិយាល័យអាកាសធាតុបានព្យាករណ៍ថា ព្យុះស៊ីក្លូន Dana ដែលកំពុងវាយលុកឈូងសមុទ្រ Bengal នឹងពង្រឹងទៅជាព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរ ជាមួយនឹងល្បឿនខ្យល់ រហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទំនងជានឹងវាយប្រហារ រដ្ឋ Odisha នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។

ជាវិធានការបង្ការ សាលារៀននៅក្នុងស្រុកចំនួន ១៤ ត្រូវបានបិទទ្វារ ហើយអ្នកទេសចរ ត្រូវបានស្នើសុំឱ្យចាកចេញពីទីក្រុងឆ្នេរដ៏ពេញនិយម Puri។

ទន្ទឹមគ្នានេះ អាជ្ញាធរបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងទឹកជំនន់ ដែលអាចបណ្តាលឱ្យខូចខាតផ្ទះសម្បែង ផ្លូវថ្នល់ ដំណាំ និងខ្សែបណ្តាញអគ្គិសនី។ ក្រុមជួយសង្គ្រោះ កំពុងត្រៀមខ្លួនដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031