Connect with us

ពិភពលោក

អ៉ីរ៉ង់ស្លាប់ ២២៤នាក់ អ៉ីស្រាអែលស្លាប់ ១៤នាក់ ក្នុងសងសឹកគ្នា រយៈពេលជាង៣ថ្ងៃ

Published

on

ក្រសួងសុខាភិបាលអ៉ីរ៉ង់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនាថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងរយៈពេលជាង៣ថ្ងៃមកនេះលើប្រទេសរបស់ខ្លួនបានសម្លាប់មនុស្ស ២២៤នាក់ និងជាង១២០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Hossein Kermanpour បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «ក្រោយការឈ្លានពានរយៈពេល ៦៥ម៉ោងដោយរបប Zionist (អ៉ីស្រាអែល) មាន មនុស្ស ១២៧៧នាក់ បានរងរបួស ហើយមនុស្សមានទាំងបុរស ស្ត្រី និងកុមារ ២២៤នាក់បានស្លាប់។ អ្នកនាំពាក្យរូបនេះបន្ថែមថា ៩០ភាគរយនៃអ្នកដែលត្រូវបានសម្លាប់គឺជាជនស៊ីវិល។ ចំណែកខាង អ៉ីស្រាអែលវិញ បានឱ្យដឹងដែរថាមនុស្ស ១៤នាក់បានស្លាប់ និង៣៩០នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៉ីរ៉ង់ចាប់តាំងពីថ្ងៃសុក្រមក។

គួរបញ្ជាក់ថា អ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ក្នុងគោលបំណងដែលក្រុមមន្ត្រីអ៉ីស្រាអែលអះអាងថាដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ បន្ទាប់ពីចារកម្មអ៉ីស្រាអែលអះអាងថាតេហេរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ ជារឿយៗ អ៉ីរ៉ង់បានអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិល និងមិនមានមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរនោះទេ បើទោះជាអ៉ីស្រាអែល និងលោកខាងលិចសង្ស័យថាអ៉ីរ៉ង់កំពុងលួចលាក់អភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ