Connect with us

ពិភពលោក

បាក់ដីនៅថៃ ស្លាប់៦នាក់ បាត់ខ្លួន៣នាក់

Published

on

ចំនួនមនុស្សស្លាប់ ដោយសារតែការបាក់ដី នៅខេត្តមួយ របស់ប្រទេសថៃ បានកើនដល់ចំនួន ៦នាក់ហើយ គិតត្រឹមថ្ងៃទី២៨ ខែសីហា។ ចំនួនអ្នកស្លាប់ ដោយសារការបាក់ដី នៅភូមិ Ban Pang Ung ឃុំ Mae Suek ស្រុក Mae Chaem ខេត្ត Chiang Mai បានកើនឡើងដល់ ៦ នាក់ ហើយ មនុស្ស ៣ នាក់ទៀត នៅតែបាត់ខ្លួន និង ១៥ នាក់ផ្សេងទៀត រងរបួស។

ផ្ទះសម្បែង ចំនួន ១៥៧ខ្នង រងការខូចខាត។ ការស្វែងរកអ្នកបាត់ខ្លួន នៅតែមានការលំបាក ដោយសារតំបន់នោះ ពោរពេញ ទៅដោយភក់ និងកម្ទេចដើមឈើ ដែលដួលរលំ។

មន្ត្រីក្រសួងមហាផ្ទៃ លោក Thotsapon Phueanaudom ដែលបានចុះទៅពិនិត្យតំបន់គ្រោះមហន្តរាយបានសង្កត់ធ្ងន់ថា មន្ត្រីត្រូវយកចិត្តទុកដាក់ ជាបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាពិសេស អ្នកដែលបាត់បង់ផ្ទះសម្បែង ក្រុមគ្រួសារ នៃអ្នកស្លាប់ និង អ្នករងរបួស។

ការបាក់ដី និងទឹកជំនន់ បានវាយលុកភូមិ ចំនួនពីរ នៅក្នុងភូមិ Ban Pang Ung ដែលមានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ និង ប្រជាពលរដ្ឋប្រហែល ២,០០០នាក់ ដោយបានវាយប្រហារ កាលពីយប់រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២៧ ខែសីហា។

ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។

ទឹកជំនន់ ថៃ កើតមានឡើង សឹងតែរាល់ឆ្នាំ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និងផលដំណាំយ៉ាងតំណំ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031