Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រជាជនខ្មែរ នៅប្រទេសជប៉ុន រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក

ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយក្រុមការងារទ្វីបអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ (ESEA) និងសហគមន៍ខ្មែរ រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅតំបន់ Fujisawa ខេត្ត Kanagawa។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើ នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរ។

កម្មវិធីច្រូតស្រូវ និងដាល់អំបុកនេះ មានការអញ្ជើញចូលរួមជាអធិបតីពី លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង ៣០០នាក់ មកពីតំបន់នានាក្នុងប្រទេសជប៉ុនផងដែរ។

សូមជម្រាបថា ស្ថានឯកអគ្គរាជទូត តែងតែរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំជាមួយសហគមន៍ខ្មែរ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនទាំងអស់ បានមកជួបជុំគ្នាសំណេះសំណាលគ្នា និងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព។

តាមរយៈកម្មវិធីនេះ ក៏ជាការចូលរួមផ្សព្វផ្សាយលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរ ឱ្យបរទេសបានស្គាល់ឱ្យកាន់តែទូលំទូលាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទៅចូលរួមទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ពេញមួយឆ្នាំ២០២៥ កម្ពុជាទ...