Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបដិសេធព័ត៌មានបំភ្លៃរបស់លោក សម រង្ស៊ី និងស្នើឲ្យដកសញ្ជាតិ

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) បានចេញលិខិតបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះព័ត៌មានបំភ្លៃដែលផ្សព្វផ្សាយដោយលោក សម រង្ស៊ី និងបក្សពួក។ ព័ត៌មានបំភ្លៃនោះបានអះអាងមិនពិតថា “រាជរដ្ឋាភិបាលបានគំរាមកំហែង និងកាត់បន្ថយប្រាក់ខែកងទ័ពជួរមុខ”។

ភ្នំពេញ — នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ បានចេញលិខិតបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួកដែលថា«រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែកងទ័ពជួរមុខ»។

នៅក្នុងលិខិតបដិសេធនោះដែរបានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងនិងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលមានគោលបំណង បំបាក់ស្មារតីនិងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិងប្រជាជនខ្មែរដែលរងគ្រោះការរំលោភបំពានទាំងកម្រោលមកលើបូរណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជននិងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេសក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន។

ក្នុងលិខិតនោះដែរក៏បានថ្កោលទោសដាច់អហង្ការនិងស្នើសុំឱ្យអនុវត្តច្បាប់ដកសញ្ជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក៕

អត្ថបទចាប់អារម្មណ៍ច្រើន