Connect with us

ជីវិតកម្សាន្ត

“ភូមិខ្មែរអ្នកធ្វើ” ផ្សារទេសចរណ៍ខ្មែរ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយដែលភ្ញៀវទេសចរជាតិ អន្តរជាតិ មិនគួរមើលរំលង

Published

on

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ នាថ្ងៃទី១៩ ខែតុលា ម្សិលមិញ បានអញ្ជើញទស្សនា “ភូមិខ្មែរអ្នកធ្វើ” ផ្សារទេសចរណ៍ខ្មែរ ដែលជាផ្សារទេសចរណ៍ខ្មែរ បង្កើតឡើងក្នុងគោលបំណងជួយជំរុញសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប និងការអភិវឌ្ឍផលិតផលទេសចរណ៍ រួមជាមួយការប្រមូលផ្ដុំផលិតផលក្នុងស្រុក សុទ្ធសឹងតែស្នាដៃរបស់បងប្អូនខ្មែរយើងនៅតាមមូលដ្ឋាន ដូចជាបន្លែ ផ្លែឈើ សម្ភារៈប្រើប្រាស់ វត្ថអនុស្សាវរីយ៍ ម្ហូបអាហារប្រចាំតំបន់ សេវាកម្មផ្សេងៗ នឹងមកប្រមូលផ្ដុំនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល។

នាឱកាសដ៏សប្បាយរីករាយនេះ មានការអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននិងលោកជំទាវ, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន និងលោកជំទាវ, អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុនជីបម៉ុង និងលោកជំទាវ ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងបណ្តាអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុបផងដែរ។
សូមជម្រាបជូនថា “ភូមិខ្មែរអ្នកធ្វើ” មិនត្រឹមតែជាផ្សារលក់ផលិតផល ប៉ុន្តែក៏រួមបញ្ចូលជាមួយនឹងស្ថាបត្យកម្ម ​រចនាបទខ្មែរ សិល្បៈ វប្បធម៌ ប្រពៃណីដែលជាអត្តសញ្ញាណជាតិខ្មែរ។

ក្នុងន័យនេះ ដើម្បីបង្ហាញពីភាពទាក់ទាញ និងបង្កើនការចាប់អារម្មណ៍ គម្រោង”ភូមិខ្មែរអ្នកធ្វើ” ឱ្យកាន់តែទូលំទូលាយ សូមអញ្ជើញបងប្អូនក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជា(Influencers) KOL ទាំងអស់ចូលរួមផ្សព្វផ្សាយ ផ្សារទេសចរណ៍ខ្មែរ “ភូមិខ្មែរអ្នកធ្វើ” ទៅកាន់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមឱ្យកាន់តែច្រើន៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031