Connect with us

ពិភពលោក

រុស្ស៉ី ជម្លៀសប្រជាជនជាង ៣ម៉ឺននាក់ ចេញពីការបាញ់ផ្លោង និងការវាយប្រហារផ្សេងៗ

Published

on

ស្នងការសិទ្ធិមនុស្សរុស្ស៉ី លោកស្រី Tatyana Moskalkova បាននិយាយថា ប្រជាជនប្រហែល៣០,៤១៥នាក់ ក្នុងនោះរួមមានកុមារជិត៨,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ ដែលស្ថិតនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ដោយសារតែ​ការបាញ់ផ្លោង និងការវាយប្រហារផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters នាថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤។

លោកស្រី Moskalkova បានបន្ថែមទៀត អ្នកជម្លៀសខ្លួនទាំងនោះ ត្រូវបានដាក់ឱ្យស្ថិតនៅតាមមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន ជិត១,០០០កន្លែង នៅពាសពេញប្រទេសរុស្ស៉ី។ អ៊ុយក្រែនដែលកំពុងបន្តស្ថិតក្រោមសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក បានធ្វើសកម្មភាពសងសឹកតបតទៅវិញ តាមរយៈការបាញ់ផ្លោង និងការវាយប្រហារ ក្នុងទម្រង់ផ្សេងៗ លើតំបន់ព្រំដែនរបស់​រុស្ស៉ី។ កាលពីខែសីហា កងកម្លាំងអ៊ុយក្រែន បានវាយលុកចូលតំបន់ Kursk នៅភាគខាងលិចរុស្ស៉ី។

គួរបញ្ជាក់ថា ភាគីទាំងសងខាងបានបដិសេធ កំណត់គោលដៅវាយប្រហារលើជនស៉ីវិល ប៉ុន្តែប្រជាជនរាប់ពាន់បានបាត់បង់ជីវិត ក្នុងសង្រ្គាម ខណៈភាគច្រើនជាជនជាតិអ៊ុយក្រែន។ បើតាមលោកស្រី Moskalkova លោកស្រី បានចុះសួរសុខទុក្ខឈ្លើយសឹក​អ៊ុយក្រែនជាង២,០០០នាក់ នៅរុស្ស៉ី ហើយការចុះសួរសុខទុក្ខស្រដៀងគ្នា ក៏ត្រូវបានធ្វើឡើងផងដែរ ដោយសមភាគីរបស់លោកស្រី នៅអ៊ុយក្រែន ចំពោះអ្នកទោសសង្រ្គាមរុស្ស៉ី៕

ប្រភព៖ Fresh News

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ