Connect with us

ពិភពលោក

វៀតណាម ជម្លៀសប្រជាជន ៣០ម៉ឺននាក់ ដោយសារព្យុះទីហ្វុង Kajiki

Published

on

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វៀតណាមបានប្រកាសថា មានការជម្លៀសមនុស្សចំនួន ៣០ម៉ឺននាក់ ខណៈព្យុះទីហ្វុង កាជីគី (Kajiki) ខិតជិតទៅដល់ប្រទេស មួយនេះ។

វៀតណាម បន្តថា ក៏មានការលុបចោលជើងហោះហើរ ក្នុងស្រុក ជាច្រើនលើក ផងដែរ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines និង Vietjet បានប្រកាសពីការលុបចោល ជើងហោះហើរ បណ្តើរៗ ទៀតផង។

អាជ្ញាធរបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះ មាននៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ ចំនួន៥ ដោយត្រូវផ្លាស់ ទៅកាន់សាលារៀន និងអគារសាធារណៈ ដែលត្រូវប្រែក្លាយ ទៅជាមជ្ឈមណ្ឌលជម្លៀសបណ្តោះអាសន្ន ហើយ ព្យុះនេះត្រូវបោកបក់ទៅលើឆ្នេរភាគខាងកើត ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះ។

អាជ្ញាធរគ្រោះមហន្តរាយ ដែលធ្វើការ ចម្រុះក្រោម ក្រសួងកសិកម្ម និងបរិស្ថាន បាននិយាយថា «ស្ថានភាពនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ និង មិនមានសុវត្ថិភាព សម្រាប់យានជំនិះ ឬ រចនាសម្ព័ន្ធ នានា ដូចជា លើផ្នែកទេសចរណ៍ ឬ នាវានេសាទ និង កន្លែងចិញ្ចឹមវារីវប្បកម្ម»។

ព្យុះទីហ្វុង Kajiki កំពុងបោកបក់យឺតៗ កាត់ឆ្នេរសមុទ្រភាគខាងត្បូង របស់ប្រទេសចិន ជាមួយនឹងល្បឿនខ្យល់ អតិបរមា ១៦៧គីឡូម៉ែត្រ ក្នុងមួយម៉ោង នេះបើយោងតាមមជ្ឈមណ្ឌល ព្រមានអំពីព្យុះទីហ្វុង។

នេះគឺជាព្យុះត្រូពិច ទី៥ ដែលប៉ះពាល់ ដល់ប្រទេសវៀតណាម ក្នុងឆ្នាំនេះ។ មានមនុស្ស ជាង១០០នាក់បានស្លាប់ ឬ បាត់ខ្លួន ព្រោះតែ គ្រោះធម្មជាតិ ក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំ២០២៥ នេះបើយោងតាមក្រសួងកសិកម្ម វៀតណាម៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031