Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងត្រឡប់មកកម្ពុជាវិញ ក្រោយពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

Published

on

ភ្នំពេញ – ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានយាងនិវត្តន៍ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនអស់រយៈពេលជាង១ខែ។

ព្រះអង្គទាំងពីរបានយាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង៤រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ដោយ​មានការអញ្ជើញទទួលព្រះរាជបដិសណ្ឋារកិច្ចពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំមួយចំនួន នៃស្ថាប័នទាំង៣ផងដែរ។

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ព្រះអង្គទាំងទ្វេរ ទ្រង់សព្ទព្រះរាជហឫទ័យពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ចំនួន២ដងក្នុងមួយឆ្នាំៗ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031