Connect with us

ព័ត៌មានជាតិ

មកដឹងពីឯកសារចំនួន៧ ដែលត្រូវចុះហត្ថលេខា ក្នុង​ឱកាស​ដំណើរទស្សនកិច្ចផ្លូវការ​របស់នាយករដ្ឋមន្រ្តីថៃ​នៅកម្ពុជា

Published

on

ភ្នំពេញ – បន្ទាប់ពីកិច្ច​ប្រជុំទ្វេភាគីបានបញ្ចប់ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ប្រទេស​កម្ពុជា និង​ថៃ បានសម្រេច​ចុះហត្ថលេខា​លើឯកសារ​ចំនួន៧ នៃកិច្ចសហការប្រតិបត្តិការ ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ អញ្ជើញជាសហអធិបតីភាព។

ឯកសារទាំង៧ដែលត្រូវចុះហត្ថលេខានោះ​រួមមាន៖

១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ

២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ

៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន

៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)

៥) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត

៦) កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ

និង ៧) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031