Connect with us

សេដ្ឋកិច្ច

ថៃត្រៀមចរចាឡើងវិញជាមួយកម្ពុជា ក្នុងការ​បូមប្រេង​នៅ​បាតសមុទ្រ​តំបន់ត្រួតស៊ីគ្នា

Published

on

កាសែតបាងកករបស់ថៃបានរាយការណ៍​នៅថ្ងៃព្រហស្បត្តិ៍ថា រាជរដ្ឋាភិបាលថ្មីរបស់ថៃ ដែលដឹកនាំដោយអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា ត្រៀមចរចាឡើងវិញ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពីបេសកកម្មរួមគ្នាក្នុងការរុករក និងការបូមប្រេងក្នុងបាតសមុទ្រ ជាកម្មសិទ្ធិរបស់ភាគីទាំង២។

បើតាមកាសែតដ៏ធំនេះ ប្រេង និងធនធានធម្មជាតិក្នុងបាតសមុទ្រ ដែលភាគីទាំង២មានសិទ្ធិកាន់កាប់រួមគ្នា ត្រូវគេប៉ាន់ស្មានជាមុនថា អាចមានតម្លៃប្រមាណ៣០០ពាន់លានដុល្លារ។ តាមគោលការណ៍ ភាគីទាំង២​ ត្រូវចែកស្មើគ្នា។

កាសែតបាងកកប៉ុស្តិ៍ បានស្រង់ប្រសាសន៍របស់អ្នកស្រីនាយករដ្ឋមន្រ្តី ផេថងថាន ស៊ីណាវ៉ាត់ត្រា ទៅសរសេរថា ការរុករកប្រេងជាមួយកម្ពុជា គឺជាកិច្ចការបន្ទាន់១ ក្នុងចំណោមកិច្ចការបន្ទាន់ទាំង១០ ដែលគណៈរដ្ឋមន្រ្តីរបស់អ្នកស្រីត្រូវធ្វើ។ ប៉ុន្តែបាងកកប៉ុស្តិ៍ មិនបានបញ្ជាក់ឱ្យច្បាស់ថា នាយករដ្ឋមន្រ្តីខ្លួន និយាយសម្តីនេះនៅពេលណា ឬនៅទីណាឡើយ។ បើតាមកាសែតនេះដដែល ភាគីកម្ពុជា បានយល់ព្រមតាំងពីដើមឆ្នាំ២០២៤មកម្ល៉េះថានឹងចរចាជាមួយភាគីថៃ អំពីការធ្វើអាជីវកម្មរុករកប្រេងនេះជាមួយគ្នា និងដោយស្មើភាពគ្នា៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ